今年柬埔寨第一季度大米出口的数量超过了16万吨,在数量上有所下降

发表于 讨论求助 2023-05-10 14:56:27

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថានៅត្រីមាសទី១ ឆ្នាំ០១៨នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

今年柬埔寨第一季度大米出口的数量超过了16万吨,在数量上有所下降。

(金边):fresh news 201845号接到了来自农林渔业大米出口秘书处的正式报告。该报告显示了在2018年柬埔寨第一季度大米出口量与2017年相比有所下降。





របាយការណ៍បានបញ្ជាក់ថានៅរយៈពេលបីខែដំបូងឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករបាន ១៦១,១១៥តោនធ្លាក់ចុះ៣.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន១៦៦,៦៧៨តោន។

该份报告还指出:在今年一月,柬埔寨出口大米共计161115吨,出口量与2017年相比下降了百分之3.5。而2017年大米出口量为166678吨。







អឺរ៉ុបនៅតែជាទីផ្សារដ៏មានសក្តានុពលសម្រាប់អង្កររបស់កម្ពុជា៣ខែដំបូងឆ្នាំនេះ ប្រទេសចំនួន២៥នៅសហគមន៍អឺរ៉ុបបានទិញអង្ករពីកម្ពុជាជិត៨ម៉ឺនតោន ស្មើនឹង៤៧ភាគរយនៃចំនួនសរុប។ទីផ្សារអឺរ៉ុបដែលកំពុងមាន បញ្ហាមួយចំនួនចំពោះអង្ករកម្ពុជាក្រោយពេលប្រទេសអ៊ីតាលីតវ៉ាចង់ឲ្យអឺរ៉ុប រឹតត្បឹតការនាំចូលអង្ករពីកម្ពុជា។

欧盟是柬埔寨大米出口的潜在市场,今年对欧盟25个国家第一季度大米出口量接近8万吨,占总出口量的百分之47

但在大米出口欧盟市场方面正面临着一些问题:意大利亚希望未来欧盟能抑制柬埔寨大米的出口量。





ដោយឡែកនៅត្រីមាសទី១នេះប្រទេសចិននៅតែបន្តនាំមុខគេ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ ចំនួនជាង៤ម៉ឺនតោនតាមពីក្រោយដោយប្រទេសបារាំង ជាង២ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង១ម៉ឺនតោន។

សូមជម្រាបថាអង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណ៦០ប្រទេសដែលក្រុមហ៊ុននាំចេញមានជាង៦០ក្រុមហ៊ុន។ ឆ្នាំ២០១៧ អង្កររបស់កម្ពុជានាំចេញបានជាង៦៣ម៉ឺនតោន៕

与此同时,中国是购买柬埔寨大米最多的国家:购买大米数量超过了4万吨,其次是法国:超过了2万吨,马来西亚进口数量超过了1万吨。

可喜的是:柬埔寨大米出口面向世界60多个国家,大米出口公司超过了60个。2017年柬埔寨大米出口量超过了63万吨。





发表
26906人 签到看排名